ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង”
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ ២០២៤

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា គ.ស.២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង” ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃន.ធ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និយ័តករ និងអង្គភាពក្រោមឱវាទរបស់អ.ស.ហ. ។

ព័ត៌មានទាក់ទង